ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសឲ្យដឹងថា លោក J Mays ប្រធានច្នៃប្រឌិត បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនដើម្បីចូលនិវត្តន៍។
លោក J Mays មានវ័យ ៥៩ឆ្នាំ បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីលោកបម្រើការងារនៅក្នុងក្រុមហ៊ុន Ford អស់រយៈពេល ១៦ឆ្នាំ និងបម្រើការងារនៅក្នុងឧស្សាហកម្មរថយន្តអស់រយៈពេល ៣៣ឆ្នាំ។
ក្រុមហ៊ុន Ford បានជ្រើសរើស Moray Callum ប្រធានរចនា ឲ្យឡើងកាន់តំណែងមួយនេះ ជំនួសលោក J Mays។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ Ford កាលពីសប្ដាហ៍។
បើតាមការឲ្យដឹង លោក Mays បានជួយរកប្រាក់ចំណូលឲ្យ Ford យ៉ាងច្រើនសន្ធឹកក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗរហូតដែលជាទីគាប់ចិត្តរបស់អតិថិជន៕
មតិយោបល់