គ្រឿងផ្សំ៖
-ក្តាមប្រៃ ១០ ក្បាល
-ដូងកោស ១ គីឡូក្រាម
-ខ្ទឹមក្រហម ១០ មើម
-ម្ទេសដៃនាង ៥ផ្លៃ
-ប៊ីចេង បន្តិចបន្តួច
-ស្ករស ១ស្លាបព្រាបាយ
-ទឹកត្រី ២ស្លាបព្រាកាហ្វេ
-សាច់ជ្រូកបីជាន់ចិញ្ច្រាំ ៥០០ ក្រាម
-ស្លឹកគ្រៃ ២ដើម
-ឬសជីរវ៉ាន់ស៊ុយ ម្រេច ខ្ទឹមសបុកលាយបញ្ចូលគ្នា ១ស្លាបព្រាបាយ
វិធីធ្វើ៖
១.ក្តាមប្រៃបកយកស្នូកចេញ តែកុំឲ្យបែករួចទុកក្នុងចាន ឯក្តាមដែលបកហើយយកទៅស្រុសទឹកក្តៅ។
២.លាងស្នូកក្តាមឲ្យស្អាតហើយទុកឲ្យស្រស់ទឹក
៣.លាយសាច់ជ្រូកចិញ្ច្រាំជាមួយ ឬសជីរវ៉ាន់ស៊ុយ ម្រេចខ្ទឹមស ដែលបុករួចនោះឲ្យសព្វហើយញាត់ចូលក្នុងស្នូកក្តាមឲ្យពេញណែន។
៤.ដូងកោសច្របាច់យកក្បាលខ្ទិះ និងចុងខ្ទិះ។
៥.រម្ងាស់ ចុងខ្ទិះឲ្យពុះបន្ទាប់មកដាក់ស្នូកក្តាមញាត់សាច់ចូល រម្ងាស់ជាមួយនឹងខ្ទិះដូងនេះហើយ ពេលសាច់ជ្រូកឆ្អិនសឹកស្រង់ស្នូកក្តាមឡើងទុកមួយអន្លើ។
៦.ដាក់ក្តាមបកចូលទៅក្នុងឆ្នាំងខ្ទិះថែមទឹកត្រីប៊ីចេង ខ្ទឹមក្រហម ហាន់គល់ស្លឹកគ្រៃពុះជាពីរ លាងទឹកឲ្យស្អាត។បន្តរម្ងាស់មួយស្របកទៀតសឹមថែមម្ទេសដៃនាងពុះជាពីររួចហើយ ថែមក្បាលខ្ទិះ។
៧.ដួសដាក់ចានរោយខ្ទឹមក្រហម ពីលើញុំផ្ទាល់ជាមួយនឹងបន្លែស្រស់ៗដែលអ្នកចូលចិត្ត៕

មតិយោបល់