កំពង់ធំ៖ មានហេតុការណ៍មួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ បាននាំគ្នាមកចោមរោម មើលកូនជ្រូកមួយក្បាល ដែលកើតមក មានរូបរៀងដូចសត្វស្វា និងមានដុះប្រម៉ោយដូចសត្វដំរី ស្ថិតនៅ ភូមិអង្គរភាស២ឃុំអង្គរភាសស្រុកអង្គរជុំខេត្តសៀមរាប។
តាមការឲ្យដឹងពីលោក អ៊ុំ អឿង ជាម្ចាស់ជ្រូក បានឲ្យដឹងថា នៅយប់ថ្ងែទី១ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង២.១០នាទី គាត់បានឮសំលេងមេជ្រូក៛បស់គាត់ស្រែកហើយគាត់ក៍បានដើរសំដៅទៅទ្រុងជ្រូកហើយ ក៏បានប្រទះឃើញមេជ្រូករបស់គាត់ កើតកូនជា ច្រើនក្បាល ក្នុងនោះក៏បានប្រទះឃើញមានកូនជ្រូកមួយក្បាល មានរូបដូចកូនជ្រូកធម្មតា តែខុសប្រកតីត្រង់ថា នៅចំកណ្តាល ក្បាលមានដុះប្រម៉ោយដូចសត្វដំរី រីឯនៅផ្នែកខាងមុខ មានមុខដូចជាសត្វស្វា ក្រោយមកកូនជ្រូកមួយក្បាលនោះ កើតមកមិនទាន់បានប៉ុន្មានផង ក៏ងាប់ទៅវិញ បន្សល់ឲ្យប្រជាពលរដ្ឋជិតឆ្ងាយមកអុជធូបសុំលេខឆ្នោត តាមគ្នាហែរៗ។
តាមការជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ទាំងចាស់ក្មេងបានអុជធូកសុំសេចក្តីសុខនិងប្រាថ្នារកលាបផ្សេងៗគ្រប់ៗគ្នាហើយអ្នកខ្លះបាននិយាយទៅតាមរឿងព្រេងដែលពាក់ពាន់និងសត្វដំរីសរអ្នកខ្លះទៀតថាជាកូនជ្រូកមានបារមីមកចាប់ជាតិហើយអ្នកខ្លះបាន នាំគ្នាអុជធូបសុំសេក្តីសុខ ។
លោក ប៊ុត សាម បានឲ្យដឹងថា នាសម័យបច្ចុប្បន្ននេះ តែងតែមានរឿងហេតុ បាតុភូតចម្លែកៗ ដែលតែងតែកើតមក ជាមួយនឹងសត្វគោ ក្របី នឹងសត្វជ្រូក តែពពួកកូនសត្វចម្លែកបែបនេះ វាតែងតែមានអាយុខ្លី គឺកើតមកគ្រាន់តែជាការបង្គ្រប់កិច្ច ហើយក៏បាន ងាប់ទៅវិញ តែបើយោងតាមធម៌ព្រះពុទ្ធ វិញគេថានេះមិនមែនជាអ្នកមានបុណ្យមានបារមីអ្វីនោះទេ គឺវាសត្វចង្រៃដែលមិនទាន់ អស់កម្មពា ដោយសារតែកាលពីជាតិមុន ចាប់ជាតិជាមនុស្ស បានធ្វើអំពើបាប កាប់សំលាប់សត្វមានជីវិត គ្មានចេះធ្វើបុណ្យធ្វើទាន ទើបស្លាប់ទៅ មិនទាន់អស់កម្មផង ក៏រត់មកចាប់ជាតិជាមួយនឹងឆ្កែ ជ្រូក គោ ក្របី និងមនុស្ស ដោយមិនអាចមិនទាន់អស់ កម្មពា ក៏កើតមកហើយក៏ងាប់ទៅវិញ។
លោក ប៊ុត សាម បានបន្តថា ដូច្នេះអ្នកដែលបានកើតមកជាមនុស្ស គឺជាសំណាងតែក៏មិនសន្និដ្ឋានថាអស់កម្មពានោះទេ អ្នកខ្លះ កើតមកត្រូវវេទនាតាំងពីតូចរហូតដល់ធំ រកអ្វីស្ថិតក្នុងជីវភាពអ្នកក្រីក្រ ខ្លះកើតមកត្រូវពិការតាំងតែពីកើត តែ អ្នកខ្លះគ្រាន់តែចាប់ជាតិមិនទាន់កើតឃើញពន្លឺថ្ងៃផង មានមាស មានប្រាក់ មានវិឡា ដីធ្លីចាំទទួល ជាចំណងដៃ នេះក៏ដោយសារតែកុសល់ផលបុណ្យដែលបានសាងមកតាំងតែពីជាតិមុន ដូច្នេះធម៌ព្រះមានពុទ្ធដិកាថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ផលអាក្រក់ខ្លះហុច ឲ្យទាន់ហន់ កម្មខ្លះទទួលនូវជាតិក្រោយ ៕
មតិយោបល់