ព្រះសីហនុៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកំពុងសិលា បានឲ្យដឹងថា នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការស្រុកកំពង់សីលា បានដឹកនាំកម្លាំងជំនាញ សហការជាមួយនគរបាលស្រុកព្រៃនប់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាព កំហែងប្លន់យកប្រាក់ជនរងគ្រោះម្នាក់ ទីតាំងស្ថិតនៅត្រង់ចំណុចរោងចក្រចេជាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ សារឿន សុភាព (ហៅអៀប ) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិអង្គស្លែង ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្រោយផ្នែកជំនាយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ នៅយប់កើតហេតុថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ប្រហែល២ រំលងអធ្រាត្រ ខ្លួនដេកមិនលក់ដោយបានផឹកស្រាបៀអស់ចំនួន០៧កំប៉ុងផង ក៏នឹកខឹងដល់យាយ វ៉ាន ដែលគាត់ឧស្សាហ៍ជេរស្តីអោយខ្លួនរឿងឆ្លុះត្រីពេលយប់ៗ ភ្លាមនោះខ្លួនបានចុះពីលើផ្ទះ ដើរសំដៅទៅផ្ទះយាយវ៉ាន ដោយមិនស្លៀកពាក់ ខោអាវ ស្លៀកតែលីអូ ។ ពេលទៅដល់ផ្ទះយាយវ៉ាន ខ្លួនបានយកកូនកាំបិទចិតបន្លែដែលនៅក្បែរនោះ មកឆូតអារស័ង្កសីជញ្ជាំងផ្ទះ រួចលូនចូល ដើរទៅបិទកុងតាក់ ប៉ុន្តែភ្លើងមិនរលត់ទេ (ភ្លើងសូឡា) ភ្លាមនោះយាយវ៉ានគាត់បានភ្ញាក់ដឹង ខ្លួន ឃើញដូចនោះខ្ញុំបានស្ទុះយកភួយដែលគាត់ដណ្តប់សំរានលើគ្រែ ខ្ទប់ផ្ទៃមុខរបស់គាត់ ហើយក៏និយាយថា យាយខ្ញុំសុំលុយ១០០ដុល្លារ គាត់ឆ្លើយថា យកទៅផ្ញើគេអស់ហើយ សល់លុយប៉ុណ្ណឹង គាត់ក៏ហុចអោយខ្លួន ពេលនោះគាត់បានរើបំរាស់ធ្លាក់ចុះពីលើគ្រែ ដោយជង្គង់ខ្ញុំសង្កត់លើទ្រូងគាត់ បន្ទាប់មកខ្ញុំក៏ដើចេញពីផ្ទះគាត់តាមទ្វារ មកដេកផ្ទះខ្ញុំវិញ ។
លុះព្រឹកឡើងម៉ោង៥និង៣០នាទី ខ្ញុំបានជិះរថយន្តឈ្នួលទៅធ្វើការរោងចក្រដូចសព្វដង ។ លុយដែលគាត់អោយខ្ញុំ ខ្ញុំរាប់ឃើញមានចំនួន៨២,០០០៛ (ប្រាំបីម៉ឺនពីរពាន់រៀល) ក្រដាស១ម៉ឺនចំនួន៥សន្លឹក ក្រដាស៥ពាន់ចំនួន៦សន្លឹក និងក្រដាស១ពាន់ ចំនួន២សន្លឹក ខ្ញុំចាយនៅរោងចក្រអស់ចំនួន១២,០០០៛ នៅសល់លុយ៧០,០០០៛ ។
បច្ចុប្បន្នជនសសង្យ័យខាងលើ ត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕
មតិយោបល់