ព័ត៌មានជាតិ

បុរសបើកម៉ូតូបុកពីក្រោយម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាល: នៅថ្ងៃច័ន្ទ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ៣៣-៣៤ ចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125 ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IE -4348 ពណ៌ខ្មៅ បើកបរដោយឈ្មោះ សរ ចន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងសំណង់ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើកបរក្នុងទិសដៅភ្នំពេញទៅអ្នកលឿងពេលបើក មកដល់ចំណុចកើតហេតុ បានបុកពីក្រោយរ៉ឺម៉កម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ប្រភេទស្រី គ្មានស្លាកលេខ ដែលបណ្តើរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅ និងកន្លែងកើតហេតុ បានប្រគល់ឲ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើករ៉ឺម៉កម៉តូបានរត់គេចខ្លួនបាត់បន្សល់ទុករ៉ឺម៉កម៉ូតូនៅនឹងកន្លែងកើតហេតុ។

ចំពោះម៉ូតូ ១គ្រឿង និងរ៉ឺម៉កម៉ូតូ ១គ្រឿង ត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ ធ្វើការវ៉ាស់វែងយកទៅរក្សាទុកជាភស្តុតាង។

ការសន្និដ្ឋាន៖
-ករណីខាងលើបណ្តាលមកពីអ្នកបើកម៉ូតូ បើកបរល្បឿនលឿនមិន មើលផ្លូវមានឧបគ្គសខាងមុខ៕

មតិយោបល់