ព័ត៌មានជាតិ

នគរបាល​ស្រុក​សង្កែ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស

បាត់ដំបង​: យោងតាមផេក អគ្គការដ្ឋាននគរបាលជាតិ នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១០​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​១៦​ ភូមិ​ជំនីក​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ មាន​ករណី​លួច​ (​លួច​យក​ទ្រព្យសម្បត្តិ​)​ មួយ​កើតឡើង​ បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ គឺ​ គឹ​មលាន​ ភេទ​ស្រី​ អាយុ​ ៣៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជំនីក​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាត់បង់​ទ្រព្យសម្បត្តិ​រួម​មាន​៖​ ខ្សែដៃ​ប្លា​ទី​ន​ចំនួន​០១​ខ្សែ​,​ ច​ញ្ចៀ​ន​ប្លា​ទី​ន​ចំនួន​ ០១​វង់​ ។​

​ក្រោយ​ពី​ទទួល​បណ្តឹង​ជន​រង​គ្រោះ​ លោក​វរសេនីយ៍ទោ​ យុ​ត​ តុង​ហូ​ អធិការ​នគរបាល​ស្រុក​សង្កែ​ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​វិល​ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ សៀង​ ប្រុស​ ហៅ​ ជុ​យ​ នៅ​ចំណុច​ក្រុម​ទី​១៦​ ភូមិ​ជំនីក​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ លួច​ពិតប្រាកដ​មែន​។​ សម្ភារ:​ដកហូត​បាន​រួម​មាន​៖​ -​ខ្សែដៃ​ប្លា​ទី​ន​ចំនួន​ ០១​ខ្សែ​ -​ចិញ្ចៀន​ប្លា​ទី​ន​ចំនួន​ ០១​វង់​ ។​ 

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សង្កែ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់