ព័ត៌មានជាតិ

រថយន្ត LAND CRUISER ស្លាកលេខ ភ្នំពេញ 2AB-8585 បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស នៅម្តុំស្តុបបូកគោ

ភ្នំពេញ: (ព័ត៌មានបឋម) ករណីរថយន្តម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2AB-8585 បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស ម្តុំស្តុបបូកគោ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ចំពោះអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនាំនៅបុ៉ស្តិ៍អធិការដ្ឋាននគរបាល រីវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់