ដើម្បីភាពស្ថិតស្ថេររបស់ខ្លួន មនុស្ស គ្រប់រូប គ្រប់ប្រទេស ទាំងប្រទេសដែល មានអាវុធបរមាណូ និងគ្មានអាវុធ បរមាណូចាំបាច់ត្រូវតែមានសំឡេងឯក ភាពគ្នាមួយធ្វើឱ្យភពផែនដីបោសសម្អាតឱ្យអស់នូវអាវុធបរមាណូដែល ជាការគំរាមកំហែងវិនាសកម្មដល់ មនុស្សជាតិ ។
នៅពេលដែលមានសង្គ្រាមបរមាណូ កើតឡើងរវាងប្រទេសដែលមានអាវុធ បរមាណូដូចគ្នាអាចនឹងបង្កការបំផ្លាញ ជាទ្រង់ទ្រាយធំ និងធ្វើឱ្យបរិស្ថានរស់នោ កខ្វក់ សារធាតុវិទ្យុសកម្មសាយភាយ នៅគ្រប់ទិសទី ឆ្លងចូលប្រទេសដែលមិន ចូលរួមធ្វើសង្គ្រាមបង្កឱ្យមានការខឹង សម្បាពីប្រទេសជិតខាង ។ លើសពីនេះ ទៅទៀត បរមាណូនឹងធ្វើឱ្យភពផែនដី ទាំងមូលបាត់ស្រមោលមនុស្ស សត្វរស់ នៅ ក្លាយទៅជាផែនដីរហោស្ថានដូចជា ភពដទៃទៀត ។ សារព័ត៌មាន Business Insider បានផ្សព្វផ្សាយថា មានប្រទេស៩ក្នុង ចំណោមប្រទេសនៅលើពិភពលោក មានគ្រាប់បែកបរមាណូ ក្នុងនោះ ប្រទេសដែលមានច្រើនបំផុតគឺអាមេរិក និងរុស្ស៊ី មានគ្រាប់បែកបរមាណូដល់ ទៅ៨៥០០គ្រាប់ និងក្បាលគ្រាប់ បរមាណូសម្រាប់បំពាក់លើកាំជ្រួច មីស៊ីលមានដល់ទៅ៧៥០០គ្រាប់ ។ បន្ទាប់មក ប្រទេសអង់គ្លេស បារាំង ចិន ដែលមានគ្រាប់បែកបរមាណូប្រហាក់ ប្រហែលគ្នា គឺប្រមាណ៣០០គ្រាប់ និង ក្បាលគ្រាប់បំពាក់លើកាំជ្រួចមីស៊ីល ប្រមាណ២៥០គ្រាប់ ជាចុងក្រោយគឺ ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល ទោះបីគ្មានការវិវឌ្ឍរយៈពេល២០-៣០ ឆ្នាំកន្លងមក ប៉ុន្ដែមានគ្រាប់បែកបរមាណូ នៅក្នុងឃ្លាំងមិនតិចជាង១០០គ្រាប់ នោះឡើយ ។ ក្រៅពីនេះ គេក៏មិនអាច មើលរំលងទៅលើប្រទេសកូរ៉េខាងជើង នោះដែរដែលគេសន្និដ្ឋានថាមានគ្រាប់ បែកបរមាណូប្រមាណ១០គ្រាប់ ។ ជាមួយនឹងសមត្ថភាពខុសគ្នារវាង ប្រទេសមហាអំណាចទាំង៩ ដូច្នេះបើ មានសង្គ្រាមបរមាណូកើតឡើង នឹង មានភាពសាហាវព្រៃផ្សៃខុសគ្នាតាម លក្ខណៈរបស់មេដឹកនាំប្រទេសនីមួយៗ។ ក្រុមអ្នកឯកទេសជឿជាក់ថា បើមាន សង្គ្រាមបរមាណូកើតឡើង ប្រទេស ដែលមានគ្រាប់បែកបរមាណូអាចប្រើ ប្រាស់បំផ្ទុះយ៉ាងតិច៥០គ្រាប់ធុនតូច ស្មើនឹងបរមាណូដែលអាមេរិកទម្លាក់ នៅហ៊ីរ៉ូស៊ីម៉ា ឆ្នាំ១៩៤៥ គឺគ្រប់គ្រាន់ធ្វើ ឱ្យភពផែនដីរលាយខ្សុល ។ មួយវិញទៀត សង្គ្រាមកើតឡើងបើ ទោះបីមិនប្រើប្រាស់បរមាណូក៏បាន បំផ្លាញនូវសម្បត្ដិធម្មជាតិជាច្រើនដែល ជាហេតុធ្វើឱ្យបម្រែបម្រួលអាកាស ធាតុកើតឡើង ហើយបម្រែបម្រួលនោះ បង្កឱ្យមានគ្រោះមហន្ដរាយធម្មជាតិធំៗ កើតឡើងធ្វើឱ្យមានវិនាសសកម្មលើ ភពផែនដីដូចគ្នា ។ បម្រែបម្រួលអាកាសធាតុបង្កឱ្យ មានការព្រួយបារម្ភយ៉ាងខ្លាំងពីវិនាស សកម្មរបស់មនុស្សជាតិនៅលើភពផែនដី ហើយបប្រែបម្រួលនោះក៏អាចធ្វើឱ្យ ទីក្រុងដ៏ស្រស់ស្អាតជាច្រើននៅលើពិភព លោកត្រូវបាត់បង់ ដោយសារតែទឹក សមុទ្រកើនឡើងខ្ពស់ ៕
មតិយោបល់