ប្រភពព័ត៌មាន Skysport បានចុះផ្សាយ កាលពីល្ងាចថ្ងៃទី ២៥ ខែ មិនា នេះថា ប្រធានជាន់ខ្ពស់របស់ក្លិប Inter Milan លោក Erick Thohir បានអះអាងថាគាត់កំពុងចាប់អារម្មណ៍ ក្នុងការល្បួង កីឡាករខ្សែការពាររបស់ក្លិបកាំភ្លើងធំ Bacary Sagna ។
កីឡាករវ័យ ៣១ ឆ្នាំ រូបនេះ លេងជាខ្សែការពារផ្នែកខាងស្តាំ ដោយផុតពីការកុងត្រាជាមួយនឹង ពហុកីឡដ្ឋាន Emirates នារដូវកាលក្តៅនេះ ។ជាមួយនឹងគ្នានេះដែរ ក្លិប Inter Milan បានដិតអារម្មណ៍ ដោយល្បួងកីឡាករ Bacary Sagna តាំងពីខែ មករា មកម្លេះ។
ឥឡូវនេះដែរ លោក Erick Thohir បានបង្ហើបថា ពួកគេកំពុងតែរងចាំនូវដំណឹង ពី Sagna ដែលនឹងត្រូវផ្ទេរមកកាន់ San Siro ។
និយាយទៅកាន់ La Gazzetta dello Sport លោក លោក Erick Thohir បានឲ្យដឹងថា “ខ្ញុំមិនចាំបាច់ប្រកាសអ្វីនោះទេ បើសិនជា ការកុងត្រាមិនមាននោះ” ។ លោកបានបន្តថា នៅចំណុចនេះ យើងគឺរងចាំ ដោយការសម្រេចចិត្តថា មកឬមិនមក គឺអាស្រ័យលើគាត់។
តែទោះជាយ៉ាងណា កីឡាករ Bacary Sagna នៅតែមានលទ្ធភាព ក្នុងការពិភាក្សាទិញដូរ នៅក្នុងក្របខណ្ឌ Premier League ជាមួយនឹងក្លិបកាំភ្លើងធំ ក្នុងនោះក៏មានក្លិបធំពីរក៏ចាប់អារម្មណ៍ផងដែរ គ Manchester City និង Chelsea ដែលធ្លាប់ទាក់ទងទៅកាន់ អ្នកចាត់ការទូទៅសញ្ជាតិបារាំង Wenger ៕
មតិយោបល់