ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ!​ សូមប្រុងប្រយ័ត្ន ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ

ភ្នំពេញ: (ព័ត៌មានបឋម) ល្បិចថ្មីទៀតហើយ!​ ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកឈប់ចតនៅមុខតូបលក់ទូរសព្ទខាងលើ រួចដើរចូលទៅសួរ និងសុំទូរសព្ទម៉ាក 11Pro ២គ្រឿង មើល ស្រាប់តែឆក់រត់ សំណាងមិនល្អត្រូវពលរដ្ឋក្បែរខាងឃើញ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍អធិការដ្ឋាននគរបាលសង្កាត់ចោមចៅទី១៕

មតិយោបល់