កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣: ២០នាទីករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ចំណុចលើផ្លូវជាតិលេខ៣ ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យ ០៣នាក់៖(គេចខ្លួន០២នាក់)ឈ្មោះ ខេង ហុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃខ្លា ឃុំព្រៃមេលួង ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
–ម៉ូតូគ្រឿងម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ឡើងតែមស៊េរីឆ្នាំ ២០២២ពាក់ផ្លាកលេខ ភ្នំពេញ 1GW 4318
–ទូរស័ព្ទដៃម៉ាក Iphone 12 Pro Max ០១គ្រឿង
–មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី ជនសង្ស័យខាងលើកំពុងដេកលេងក្នុងបន្ទប់ជួលរបស់ខ្លួនតែម្នាក់ឯង ពេលនោះឈ្មោះ មាន់ និង ឈ្មោះ ភ័ក្ត្រ ដែលស្នាក់នៅបន្ទប់ជាប់គ្នាបានបបួលខ្លួនទៅធ្វើសកម្មភាពឆក់កាបូបលុយគេនៅម្តុំផ្លូវជាតិលេខ៣ ដោយខ្លួនជិះម៉ូតូរបស់ឈ្មោះ ភ័ក្ត្រ ម៉ាក Honda Dream សេ១២៥ ស៊េរីឆ្នាំ២០១៧ ឡើងស៊េរីឆ្នាំ២០២២ តែម្នាក់ឯង ចំណែក ឈ្មោះ ភ័ក្ត្រ និង ឈ្មោះ មាន់ ជិះម៉ូតូខ្លួនម៉ាក Honda Dream សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខភ្នំពេញ 1JA 9276 ចេញពីផ្ទះជួលស្ថិតម្តុំផ្សារទួលពង្រ ដោយឈ្មោះ មាន់ ជាអ្នកឌុប ចំណែកខ្លួនបានជិះតាមពីក្រោយ តាមផ្លូវកាណាឌីយ៉ា (វេងស្រេង)ទៅស្ពានអាកាសចោមចៅ រួចជិះតាមផ្លូវជាតិលេខ៣ ទៅខាងត្បូង។ ពេលជិះតាមផ្លូវជាតិលេខ៣ រហូតដល់ស្ពានកំពង់ទួល ខ្លួនបានជិះតាមពីក្រោយឈ្មោះមាន់ និង ឈ្មោះ ភ័ក្ត្ររហូតហួសផ្លូវរត់ភ្លើងមកឆ្ញាយឈ្មោះ ភ័ក្ត្រ និង ឈ្មោះ មានបានបត់ម៉ូតូត្រឡប់មកវិញ ហើយខ្លួនបានបត់តាមពីក្រោយ ភ្លាមនោះខ្លួននិងបក្ខពួក ធ្វើសកម្មភាពឆក់កាបូបលុយមនុស្សស្រីម្នាក់បានសម្រេច ហេីយនាំគ្នាជិះម៉ូតូរត់គេច ពេលឆក់បានភ្លាមស្រាប់តែមនុស្សស្រីម្នាក់នោះស្រែកថាចោរ ៗ ពេលនោះខ្លួននិងបក្ខពួកបានជិះម៉ូតូត្រឡប់មកវិញឆ្ពោះទៅទិសខាងត្បូង រួចបានបទត្រឡប់មកទិសខាងជើងសំដៅមកភ្នំពេញវិញពេលនោះមានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជិះដេញតាមខ្លួននិងបក្ខពួកពីក្រោយ រហូតដល់ចំណុចស្ពាន ៧មករាទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អន្លង់រមៀត ឃាត់ជនសង្ស័យឈ្មោះ ខេង ហុង ចំណែកឈ្មោះ មាន់ និង ឈ្មោះ ភ័ក្ត្រ ជិះគេចខ្លួនទៅបាត់ទៅ។
កន្លងមកជនសង្ស័យ និងបក្ខពួកបានធ្វើសកម្មភាពឆក់កាបូបលើផ្លូវជាតិលេខ៣ ចំនួន ០៤លើក៖
–លើកទី១ មានគ្នា០៤នាក់ ម៉ូតូ០២គ្រឿង ឈ្មោះ មាន់ ឈ្មោះ ភ័ក្ត្រ ជនសង្ស័យ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ នៅម្តុំផ្លូវរថភ្លើង ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច ចែកលុយគ្នាបានម្នាក់ ៥០០០០រៀល។
–លើកទី២មានគ្នា០៤នាក់ម៉ូតូ ០២គ្រឿង ឈ្មោះ មាន់ ឈ្មោះ ភ័ក្ត្រ ជនសង្ស័យ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ នៅលេីផ្លូវជាតិលេខ៣ ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច លុយ១០០.០០០រៀលទូរស័ព្ទ OPPO មួយគ្រឿង។
–លើកទី៣ មានគ្នា០៤នាក់ ម៉ូតូ ០២គ្រឿង ឈ្មោះ មាន់ ឈ្មោះ ភ័ក្ត្រ ជនសង្ស័យ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ នៅម្តុំផ្លូវជាតិ ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច បានលុយ ២០០.០០០រៀល ទូរស័ព្ទ OPPO មួយគ្រឿង
–លើកទី ៤ ជនសង្ស័យនិង បក្ខពួក០២នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕





មតិយោបល់