ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ នៅក្រុងច្បារមន

​កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ នៅ​ថ្ងៃ​សៅរ៍​ ៦​កើត​ ខែអស្សុជ​ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​០០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​០៧-០៨​ ត្រង់​ចំណុច​ភូមិ​ផ្គង់​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ រួច​បន្ត​បុក​មនុស្ស​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​០១​គ្រឿង​ម៉ាក ​NISSAN​ NAVARA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 2A-4293​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​ក្រោយ​កើតហេតុ​)​ ធ្វើ​ដំណើរ​ពី​លិចទៅ​ទិស​កើត​ ។​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​០១​គ្រឿង​ ម៉ាក ​HINO​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3A-1001​ ដែល​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃ​ស្រប​ទិស​គ្នា​ រួច​រថយន្ដ​ NISSAN​ NAVARA​ ក៏​បន្ដ​ទៅ​បុក​មនុស្ស​០១​នាក់​ ឈ្មោះ​ ឈួ​ន​ សុខ​កែវ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​សា​ង៉ែ​ ឃុំ​ឧត្តម​សូ​រិ​យា​ ស្រុក​ទ្រាំង​កក់​ ខេត្តតាកែវ​ ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក​HINO​នេះ​ ដែល​ទើបតែ​ចុះ​ពីលើ​រថយន្ដ​ ។​

​គ្រោះថ្នាក់​ខាងលើ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ និង​ខូចខាត​រថយន្ត​ចំនួន​០២​គ្រឿង​ (​ធ្ងន់​០១​គ្រឿង​)​ ។​

​បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់​ សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំពោះ​រថយន្ត​ទាំង​០២​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់