ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មគាស់ផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលយប់ ខណៈពេលម្ចាស់មិននៅផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារសង្កាត់មានជ័យ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខN60B ផ្លូវលេខ៦០ ក្រុមទី១ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ សេង អ៊ាង ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកបក្ខពួក៣នាក់ទៀត ដែលរត់គេចខ្លួននោះមិនត្រូវបានស្គាល់ឈ្មោះទេចំណែកម្ចាស់ផ្ទះមិននៅផ្ទះនោះឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែបានប្រទះឃើញជនសង្ស័យចំនួន៤នាក់ កំពុងធ្វើសកម្មភាពគាស់សោទ្វាររបង និងទ្វារផ្ទះចូលបំណងចូលលួចទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដោយ២នាក់នៅអង្គុយចាំមើលផ្លូវ ចំណែកឯ២ទៀតបានចូលទៅធ្វើសកម្មភាពលួច ភ្លាមៗនោះ ក៏ត្រូវបានជួបនិងកម្លាំសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយកម្លាំង និងប្រជាការពារសង្កាត់បានធ្វើការឃាត់ខ្លួនម្នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរ។ ចំណែកបក្ដពួក៣នាក់រត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/ZJkJQ3OvQRM
មតិយោបល់