ព័ត៌មានជាតិ

កុមារ​គេង​មិន​ទៀងទាត់​ធ្វើឲ្យប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល និង​សុខភាព​

​យោងតាម​ប្រភព​ព័ត៌មាន Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា ឪពុក​ម្តាយ​គ្រប់រូប​គួរតែ​ទម្លាប់​ឲ្យ​កូន​របស់​ខ្លួន​គេង​ឲ្យ​ទៀង​ពេលវេលា ទាំង​ពេល​ដេក​ទាំង​ពេល​ភ្ញាក់​មកវិញ ដើម្បីឲ្យ​ការលូតលាស់​រាងកាយ និង​ខួរក្បាល​របស់​កុមារ​មាន​ភាពប្រក្រតី​។​
Sleep
​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍​បាន​ពន្យល់ថា បើ​តាម​ការស៊ីបអង្កេត​នៃ​ការ​ដេក​មិន​ទៀងទាត់​របស់​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ៧ ឆ្នាំ ឡើងទៅ​ទំនងជា​មាន​សកម្មភាព​កាន់តែ​ច្រើនឡើងៗ ក្នុងពេល​ចម្រើន​វ័យ​របស់​ពួកគេ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ក្រៅពី​នេះ​ការ​គេង​ខុស​ប្រក្រតី​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល និង​សុខភាព​របស់​កុមារ​រយៈពេល​យូរអង្វែង​។ លោក​សាស្ត្រាចារ្យ Yvonne Kelly មានប្រសាសន៍ថា​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ធ្វើឲ្យ​ប្រតិកម្មដ៏​ការអភិវឌ្ឍ​នៃ​រាងកាយ​ជា​ប្រចាំ​ថ្ងៃ យើង​ដឹង​ហើយ​ថា​ការអភិវឌ្ឍន៍​របស់​កុមារ​ក្នុង​ដំណាក់កាល​ដំបូង​មាន​ឥទ្ធិពល​ណាស់​ទៅលើ​សុខមាលភាព​។​
​ដូច្នេះ​ហើយ​ប្រសិនបើ​មាន​ការរំខាន​ដំណេក​របស់​កុមារ​ច្រើនពេក​នៅ​ក្នុង​វ័យ​ដែល​កំពុងតែ​លូតលាស់​បែបនេះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​ពេញ​មួយជីវិត​៕

មតិយោបល់