ព័ត៌មានជាតិ

រថយន្តកែច្នៃបើកគេចជង្ហុក បុកហ្វូងសត្វគោងាប់ ៨ក្បាល នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨និង២៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ51C តភ្ជាប់ពីខេត្ត កំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ត្រង់ចំណុចអូរធំ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង មានករណីសត្វគោមួយហ្វូងចំនួន ៨ក្បាល ត្រូវរថយន្តកែឆ្នៃបើកបុកងាប់។

ដំណើររឿង៖ រថយន្ដកែឆ្នៃ ១គ្រឿង គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីខេត្តកំពង់ធំ មកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លុះពេលមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តកែច្នៃបានបើកគេចជង្ហុក ហើយក៏ជ្រុលទៅបុកគោមួយហ្វូង ខណ:ដែលម្ចាស់កំពុងដេញ ទៅវាល ដើម្បីឲ្យស៊ីស្មៅ បណ្តាលឲ្យសត្វគោ ៨ក្បាល បានងាប់នៅនឹងកន្លែង។

សូមបញ្ជាក់៖ ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តកែឆ្នៃ បានចុះរត់គេចខ្លួនបាត់ ៕

មតិយោបល់