បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៦និង១២នាទី នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១ករណី។
ជនរងគ្រោះឈ្មោះ រឿន ណាវ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោសេងលុចអធិការនគរបាលស្រុកថ្មគោល បានចាត់កម្លាំងចុះពិនិត្យទីកន្លែងហេតុ និងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ។ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
មូលហេតុ ផឹកស្រាស្រវឹងដើរឆ្លងទឹកអូរ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់