ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស០៤នាក់រងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០ និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិ ស្រែរលួស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ C100 ពណ៌ខ្មៅ គ្មានផ្លាកលខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ជិះម្នាក់ឯងមានមួកសុវត្ថិភាព) បើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូដែលកំពុងឆ្លងផ្លូវ០១គ្រឿង ម៉ាកHONDA DREAMC125 ពណ៌ ខ្មៅ ស៊េរី២០១១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1D-8645 បើកដោយឈ្មោះ សែម ចាន់វង់ ភេទស្រី អាយុ ២៦ ឆ្នាំ អ្នករួមដំណើរទី១-ឈ្មោះ សែម វិទ្ធី ភេទស្រី អាយុ ៣៥ឆ្នាំ អ្នករួមដំណើរទី២-ឈ្មោះ គុណ ពុទ្ធា ភេទស្រី អាយុ ៣៨ ឆ្នាំ អ្នកទាំងបីរស់នៅភូមិទួល ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជិះគ្នាបីនាក់គ្មានមួកសុវត្តិភាព) បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្ស និងខូចខាតសម្ភារ:ដូចខាងក្រោម ៖

-រងរបួសធ្ងន់មនុស្ស៤នាក់ស្រី៣នាក់ប្រុស១នាក់ ។
-ខូចខាតម៉ូតូ០២គ្រឿងធ្ងន់ ។

ចំពោះអ្នករងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី រីឯអ្នកមិនស្គាល់អត្តសញ្ញាណផ្នែកជំនាញកំពុងស្រាវជ្រាវរកសាច់ញាតិ ។

ចំពោះវត្ថុតាងម៉ូតូទាំងពីរខាងលើ ផ្នែកជំនាញបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផុង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់