ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បុកបង្គោលភ្លើងបាក់ទ្រេតមួយដើម រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោងោ១និង៤០នាទីយប់ រំលងអធ្រាត្រថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបម៉ាក សឺដែស មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ទ្រេត រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកម៉ាកសឺដែស មួយគ្រឿង ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ទ្រេតរងការខូចខាត អ្នកបើកបរបានចុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ មានតំណាងរថយន្តបង្កហេតុ បានចុះមកដល់ ហើយសមត្ថកិច្ចក៏អនុញ្ញាតឲ្យស្ទូចយករថយន្តនោះ យកទៅចេញទៅបាត់ពីកន្លែងកើតហេតុ ៕

មតិយោបល់