ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែតុលា ​ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉ែនជ័រ ពណ៌ស គ្មានស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-9578 ជិះដោយបុរសម្នាក់តាមពីក្រោយរថយន្ត និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកចំពីក្រោយចំហៀងខាងឆ្វេងរថយន្ត បណ្តាលឲ្យក្រពឹតរងការខូចខាត។

ក្រោយពេលកើតហេតុភាគីទាំងពីរ ក៏ចរចាដោះស្រាយគ្នាដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងម៉ូតូ ក៏ព្រមយករថយន្តទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់