ព័ត៌មានជាតិ

បង្ហាញរូបភាពមុខសញ្ញាជំ​នា​ញ លូកហោប៉ៅនិងឆក់ទ្រព្យ​ស​ម្បត្តិ នៅតាមទីកន្លែងប្រារព្ធពិធី​បុណ្យនានាកន្លងទៅ

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង មាន​កិត្តិយស សូមគោរពជម្រាបជូនសាធារ​ណ​ជន អ្នកនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពិធីបុណ្យអុំទូកបណ្តែតប្រទីប ដែ​ល​នឹងប្រារព្ធធ្វើនៅក្រុងបាត់ដំបង ចាប់ពីថ្ងៃទី៩និងទី១០ ខែ តុលា ឆ្នាំ២​០២២ ខាងមុខ​នេះ ជាការកត់សម្គាល់ចាប់តាំងថ្ងៃទី៤ ខែតុ​លា ឆ្នាំ២០២២ រហូតមក​ដល់ថ្ងៃនេះ ឃើញថា ប្រជាពលរដ្ឋជិតឆ្ងាយបានអញ្ជើញមកកំ​សាន្តសប្បាយ នៅក្នុងក្រុងបាត់ដំបងពិ​សេ​ស​ការទស្សនា នៅ​តាមស្តង់ពិព៌ណស្តង់លក់ ទំនិញនានា ឬទីកន្លែងកំសាន្តសប្បាយដទៃ​ទៀតយ៉ាងច្រើនកុះករ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹក​នាំបញ្ជាផ្ទាល់ពី​លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន្ត ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង បានធ្វើការសហការយ៉ាងជិត​ស្និទ្ធ​ជា​មួយសមត្ថកិច្ច​ អាជ្ញាធរពាក់ព័ន្ធ ដែលមាន​ភារកិច្ចការពារសន្តិសុខ​សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យនេះ បានយ៉ាងល្អប្រសើរ ពុំមាន​ករណីបទល្មើសណាមួយកើត ឡើងគួរ​ឱ្យកត់សម្គាល់នោះទេ ហើយទិដ្ឋភាពនេះបានបង្កលក្ខណៈយ៉ាងរលូន​ដល់មហាជន​លោក ធ្វើដំណើរកំសា​ន្ត​សប្បាយនៅក្នុងពិធីដ៏ឱឡារិកនេះ ទាំងពេលថ្ងៃនិងពេលរាត្រី ។

ដើម្បីជាវិធានការបង្ការទប់ស្កាត់ទុកជាមុនចំពោះករណីល្មើសច្បាប់ផ្សេងៗ ដែលអា​ច​នឹងកើតមានឡើង ដោយករណី(លូក​ហោ​ប៉ៅ ឬឆក់ទ្រព្យ​សម្បត្តិ) ក្នុងពិធីនេះ ក្រុមការ​ងារសូមធ្វើការ បង្ហា​ញជូននូវមុខសញ្ញាមួយចំនួន ដែលពួកគាត់ធ្លាប់តែមានវត្តមាន​នៅ​ក្នុងពិធី​បុណ្យធំៗ ដែលរៀបចំប្រារព្ធធ្វើ នៅ​តាមបណ្តារាជធានី ខេត្ត ជូនម​ហាជនទូទៅ​លោកបានជ្រាប និងមានការប្រុង​ប្រ​យ័​​ត្ន ឬ​ការពារនូវទ្រព្យសម្បត្តិ ផ្ទាល់​ខ្លួននៅពេលដែលធ្វើអញ្ជើញចូលទៅកន្លែងប្រមូលផ្តុំមាន​មនុស្សច្រើន ។

ក្នុងករណីមានការសង័្សយ ចំពោះបញ្ហាអស​ន្តិសុខណាមួយ សូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ច ដែលនៅប្រចាំការជិតបំផុត ឬផ្តល់ព័ត៌មានមកសមត្ថកិច្ចតាមរយៈទូរ​ស័​ព្ទ​ ចំនួន០៤ខ្សែ ដើម្បីសមត្ថកិច្ចចាត់វិ​ធានការ​បានទាន់ពេលវេលាគឺ៖ -លេខ117 (ប្រចាំបញ្ជារបស់ស្នងការដ្ឋាន) -លេខ012596066ឬ0977067666 ​(ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ) -លេខ 092935544 (នាយការិ​យា​ល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល)
សូមអរគុណ ៕

មតិយោបល់