ព័ត៌មានជាតិ

លេប​ទូរស័ព្ទដៃ​ចូល​ក្នុង​ពោះ​ព្រោះ​មិន​ចង់​ឲ្យ​មិត្តប្រុស​មើល​សារ​

​ក្មេងស្រី​ម្នាក់​អាយុ ១៩ ឆ្នាំ រស់​នៅក្នុង​ប្រទេស ប្រេ​ស៊ីល មានឈ្មោះ​ថា Adriana Andrade នាង​បាន​លេប​ទូរស័ព្ទដៃ​របស់​នាង​ចូល​ក្នុង​ពោះ​ដោយសារ​តែ​មិត្ត​ប្រុស​របស់​នាង​ទាមទារ​មើល​សារ​ក្នុង​ទូរស័ព្ទ​នោះ​។​
eat Phone
​យោងតាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​មិនយូរប៉ុន្មាន​បន្ទាប់​ពី​នាង​បាន​លេប​ទូរស័ព្ទដៃ​ចូលក្នុង​ពោះ នាង​ក៏​ត្រូវបាន​គេ​បញ្ជូលទៅ​មន្ទីពេទ្យ​ភ្លាមៗ​ដើម្បី​ធ្វើ​ការវះកាត់​សង្គ្រោះបន្ទាន់​។ សំណាង​ល្អ​ណាស់​ដែល​ពេលនេះ Adriana Andrade បាន​រួចផុត​ពី​គ្រោះថ្នាក់​ហើយ​។ ទោះជា​យ៉ាងណា​គ្រូពេទ្យ​នៅ​តែ​ឲ្យ​នាង​សម្រាក់​ក្នុង​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ​តាមដាន​បន្ថែមទៀត​។ ចំណែកឯ​ប្រភពព័ត៌មាន​ពី​មិត្ត​ប្រុស​របស់​នាង​បានឲ្យដឹងថា គេ​ឈ្មោះ Renato Rodrigues Reto នៅពេល​ដែល​គាត់​បាន​សួរថា តើន​ណារ​ផ្ញើ​សារ​មក​នាង​? និង​ចង់​យក​ទូរស័ព្ទ​នោះ​មក​មើល ស្រាប់តែ​ពេលនោះ​នាង​បាន​រត់​ចេញ​យ៉ាង​លឿន បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​តាម​ដើម្បី​សួរ​នាង ភ្លាម​នោះ​នាង​បាន​សម្រេច​ចិត្ត​លេប​ទូរស័ព្ទ​ចូល​ក្នុង​ពោះ​នាង​តែម្តង​។​

​គូរ​បញ្ចាក់​ផងដែរ​ថា​មកដល់ពេលនេះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ទូរស័ព្ទ​របស់ Adriana Andrade មាន​ផ្ទុក​រូបភាព​អ្វី​ឬ​មាន​អ្វី​សំខាន់​នោះ​ទេ ទើប​ធ្វើឲ្យ​នាងហាន​សម្រេចចិត្តលេ​បវា​ដើម្បី​ការពារ​មិន​ឲ្យ​មិត្ត​ប្រុស​ឃើញបែបនេះ ៕​

មតិយោបល់