បាត់ដំបងៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង រថយន្តធុនធំដឹកដីមួយគ្រឿង បុករថយន្ត Prius មួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវល្បឿនលឿន ក្នុងភូមិកំពង់ពពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនទាន់ដឹងមូលហេតុពិតប្រាកដនូវឡើយ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច ជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីត្រួតពិនិត្យមើល ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕






មតិយោបល់