ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបជនសង្ស័យ០៤នាក់ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

តាកែវ: នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយអាវុធហត្ថ ស្រុកគិរីវង់ ចំនួន១៦នាក់ មធ្យោបាយរថយន្ដ០៣គ្រឿង ម៉ូតូ០៤គ្រឿង ដឹកនាំដោយលោក វ,ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធី លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីគ្រឿងញៀន ជាក់ស្តែង ចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ( ប្រុស០៣ស្រី០១នាក់)៖ ១-ឈ្មោះ គឹម លីហួរ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ (មិនពិតប្រាកដ) ជាអ្នកជួញដូរគ្រឿងញៀន និងរក្សាទុក ប្រើប្រាស់ ។ ២-ឈ្មោះ រិន ស្រីលយ័ ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបបលក់គ្រឿងក្រអូប ( ត្រូវជាប្រពន្ធ ) អ្នកទាំងពីរនាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ៣-ឈ្មោះ អ៊ិត សំអាត ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបបមិនពិតប្រាកដ ( ប្រើប្រាស់) រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ តាកែវ ។ ៤-ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ខេត្តតាកែវ ។

ដករហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម ( ថ្លឹងទាំងសំបក់ថង់ ) ។ -ថ្នាំគ្រាប់ប្រភេទ WY ពណ៌ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបក់ថង់ ) ។ -ប្រាក់ដូល្លាចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិច ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំម៉ឺនរៀល ) ។ -ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន ) ។ -ទូរស័ព្ទចំនួន០៣គ្រឿង (ម៉ាកViVO,iPhne,iphone11ProMaX) ។ -ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៌ស-ខៀវ ស្លាកលេខតាកែវ 1Y2809 ។ -សម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

ជនសង្ស័យទាំងបួននាក់ បានធ្វើតេសទឹកនោមរកសារធាតុញៀន៖ លទ្ធផល: ០៣នាក់វិជ្ជមាន( ប្រុស) និងអវិជ្ជមាន០១នាក់ (ស្រី) ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ន នៅទីបញ្ជាការអាវុធហត្ថខេត្តជំនាញ កំពុងសាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់