ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ព្រះវិហារ: នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១២និង១៥នាទី ថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរម្នាក់ ស្ថិតនៅចំណុច(ស្រែកំពេជ្រ) ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

  • ជនរងគ្រោះឈ្មោះ ជឹម ពា ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិភូមិពុទ្រាឃុំពុទ្រា ស្រុក ជ័យសែនខេត្តព្រះវិហារ បានជិះម៉ូតូម៉ាក់វ៉េវអាហ្វា ស្លាកលេខ ភ្នំពេញ 1BN 6878 បណ្ដាលឲ្យរងរបួសធ្ងន់
  • រថយន្តដឹកទឹកកកមានស្លាកលេខកំពង់ចាម 3B 3062 ចំណែកជនបង្ក រត់គេចខ្លួន។
    ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកមណ្ឌលសុខភាពស្អាង ដោយសារស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ ទើបបណ្ដាលឲ្យស្លាប់នៅនឹងមណ្ឌលសុខភាពស្អាងតែម្តង។ រីឯវត្ថុតាងនិងសម្ភារ:កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកជ័យសែន រង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់