ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព្រះវិហារ: នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានហៅឈ្មោះ យ៉េង តុលា ហៅក្រៅភ័ក្រ្ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិអូរដំបង ឃុំអូរធំ ស្រុកកម្រៀង ខេត្តបាត់ដំបង។

បច្ចុប្បន្នស្នាក់នៅភូមិក្របៅ ឃុំគូលែនត្បូងស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូម៉ាកសេ១២៥ទ្រីម ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាក់លេខ កំពង់ចាម 10-4000 កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៣និង៣០នាទី នៅចំណុចត្មាតពង ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយឈ្មោះ យ៉េង តុលា បានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូនេះ មុខសញ្ញាសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់