ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបពីរគ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឲ្យស្រ្តីទើបសម្រាលកូនខ្ចីម្នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Kuru ៥៧០ ពណ៌ខ្មៅ ជាមួយរថយន្ត Ford និងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ទើបសម្រាលកូនខ្ចីរួច បានរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Kuru ៥៧០ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ពេលបើកបរមកដល់ត្រង់ចំណុចកើត ហេតុ បានបុកជាមួយនឹងរថយន្តម៉ាក Ford មួយគ្រឿង និងម៉ូតូពេញទំហឹងលាន់ឮដូចរន្ទះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការ ណ៍នេះ បណ្តាលឲ្យស្រ្តីកូនខ្ចីម្នាក់ ទើបសម្រាលកូនបាន៣ខែ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូទាំងបីគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះ ស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់