Post News Media ព័ត៌មានជាតិ Update: ជិះម៉...

Update: ជិះម៉ូតូស្លាកលេខ ន.ប ដើរចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យម្នាក់កំពុងជិះម៉ូតូស្លាកលេខ ន.ប ចែកចាយគ្រឿងញៀន ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណ:នោះកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងកងអនុសេនាតូច អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជាក់ស្ដែងកាលពីវេលាម៉ោងប្រហែល៩និង២៥នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ និងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន៥១កញ្ចប់តូច (ប្រភេទម៉ាទឹកកក) នៅចំណុចប្លុក រោងចក្រឆ្នាំង ផ្លូវ៦០៨ ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ថា គន្ធា ហៅធា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបណ្ដោះអាសន្នក្នុងយានដ្ឋានជួសជុលរថយន្តយីហោ ទឹមពៅ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិគៀនជ្រៃ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

វត្ថុតាងដែលដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លាចំនួន៥១កញ្ចប់តូច (គ្រឿងញៀនម៉ាទឹកកក) -ម៉ូតូមួយគ្រឿងម៉ាក Future ពណ៌ខ្មៅ -ទូរស័ព្ទមួយគ្រឿងម៉ាក I call ពណ៌ស។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-24_22-07-42

photo_2016-08-24_22-07-46

photo_2016-08-24_22-07-49

photo_2016-08-24_22-07-52

photo_2016-08-24_22-07-55