កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសថាខ្លួនទទួលជោគជ័យ លើការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ចេញពីនាវាមុជទឹក ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។
ការបាញ់បង្ហោះនេះ ត្រូវបានធ្វើទ្បើងកាលពីថ្ងៃពុធ ដើម្បីឆ្លើយតបបន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃចន្ទ ។
រដ្ឋាភិបាលកូរ៉េខាងត្បូង និងអ្នកជំនាញ បាននិយាយថា នេះជាការចាប់ផ្តើមបង្ហាញពីការរីកចម្រើន បច្ចេកទេសនៅក្នុងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ប្រភេទ SLBM របស់កូរ៉េខាងជើង៕
មតិយោបល់