ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ បើករថយន្តកាមារីមួយគ្រឿង រេចង្កូតជ្រុលបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៣និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នារីស្រស់ស្អាតម្នាក់ បើករថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-2291 បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ ដែលមានរូបយ៉ាងស្រស់ស្អាត បើកបររថយន្តកាមារី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-2291 ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលមានទិសដៅពីត្បូងទៅទិសខាងជើង ក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យតៃកុងរង របួសស្រាល ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោល ចេញពីកន្លែងកើតហេតុ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំង កន្លែងកើតហេតុ ។ បន្ទាប់មកបានយករថយន្តបង្កហេតុខាងលើនោះ ប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តបង្កហេតុ ចូលខ្លួនដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវ ច្បាប់ ៕

មតិយោបល់