ព័ត៌មានជាតិ

ករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសម្នាក់ រងរបួសជើង ម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបណ្តាលឲ្យបុរសម្នាក់រងរបួសជើង ម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹង។

ក្រោយពីកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុកគ្រាប់សំណរ ១គ្រាប់ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងដើម្បីធ្វើការស្រាវជ្រាវ និងបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់