ព័ត៌មានជាតិ

សហរដ្ឋអាមេរិក៖ ក្រុមបះបោរតាលីបង់ត្រួតត្រាទីប្រជុំជននៃស្រុកនានា ប្រហែលពាក់កណ្តាលក្នុងប្រទេសអាហ្វហ្គានីស្ថាន

(Reuters) – កាលពីថ្ងៃពុធ ឧត្តមសេនីយ៍​អាមេរិកបាននិយាយ ថាក្រុមបះបោរតាលីបង់ត្រួតត្រាទីប្រជុំជននៃស្រុកនានា

ប្រហែលពាក់កណ្តាលក្នុងប្រទេសអាហ្វហ្គានីស្ថានដោយបង្ហាញពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបញ្ហាអសន្តិសុខកំពុងកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបង្កដោយការប្រយុទ្ធគ្នានៅក្នុងខេត្តរបស់ខ្លួននៅពេលដែលកងទ័ពបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកបាន ដកទ័ពរបស់ខ្លួនចេញទាំងស្រុង ហើយក្រុមតាលីបង់បើកការវាយលុកដ៏ធំដោយដណ្តើមយកស្រុក និងតំបន់ច្រកព្រំដែន ។

លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “បើតាមទម្រង់នៃយុទ្ធសាស្ត្រ គឺហាក់ដូចជារបស់ក្រុមតាលីបង់” ។

លោកឧត្តមសេនីយ៍ Milley បាននិយាយថាទីប្រជុំជនចំនួនជាង ២០០ ក្នុង៤១៩ស្រុកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ កាលពីខែមុនលោកបាននិយាយថា ក្រុមតាលីបង់បានគ្រប់គ្រងទីប្រជុំជនចំនួន ៨១ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

លោកបានមានប្រសាសន៍ថាខណៈដែលក្រុមបះបោរមិនបានកាន់កាប់ទីរួមខេត្តណាមួយនោះពួកគេកំពុងដាក់សម្ពាធនៅជាយក្រុងនៃខេត្តចំនួនពាក់កណ្តាល ។

រដ្ឋាភិបាលបានចោទប្រកាន់ក្រុមតាលីបង់ថាបានបំផ្លាញអគាររដ្ឋាភិបាលរាប់រយនៅក្នុងខេត្តចំនួន ២៩ នៃខេត្តសរុបចំនួន ៣៤ របស់ប្រទេសនេះ ។ ក្រុមតាលីបង់បានបដិសេធការចោទប្រកាន់ចំពោះការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយអ្នកប្រយុទ្ធរបស់ពួកគេ ។

មតិយោបល់