ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសែនមនោរម្យ បង្រ្កាបករណីជួញដូរ រក្សាទុកនូវសាធាតុញៀន៣ទីតាំង​ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់

មណ្ឌលគិរី: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញ និងមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការបង្ក្រាបនិងទប់ស្កាត់ នូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងទូទាំងខេត្តមណ្ឌលគិរី ។

កាលពីថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២២ វេលាម៉ោង​ ១៥និង០៥នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក​ ស៊ាវ​ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក នឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានចំនួន​១ករណីនិង៣ទីតាំង​ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ស្រ្តីចំនួន០១នាក់ រួមទាំងសម្ភារ:វត្ថុតាងមួយចំនួនដូចខាងក្រោម៖

ទីតាំងទី​១​ នៅចំណុចផ្ទះរបស់ឈ្មោះ​ ហួត​ រ៉ាឈីត ស្ថិតនៅភូមិ​ចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ទីតាំងទី​២​ នៅចំណុច​ផ្លូវលំចូលចម្ការរបស់ឈ្មោះ​ លី​ វណ្ណថន​ ស្ថិតនៅភូមិ​ ដោះក្រមុំ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។ ទីតាំងទី​៣​ នៅចំណុចផ្ទះរបស់ឈ្មោះ​ លី​ វណ្ណថន​ ស្ថិតនៅភូមិកណ្តាល​ សង្កាត់ស្ពានមានជ័យ​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។

បង្រ្កាបបានករណីជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ លី​ វណ្ណ​ថន ស្ថិតនៅភូមិកណ្តាល​ សង្កាត់​ស្ពាន​មានជ័យ​ ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ដូចខាងក្រោម៖

ទី១.ឈ្មោះ​ លី​ វណ្ណ​ថន ភេទប្រុស អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+) ។ ទី២.ឈ្មោះ​ ឃឹម​ ដានី​ ភេទ​ស្រី​ អាយុ ៣២​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើពិនិត្យទឹកម៉ូត្រវិជ្ជមាន​ (+) ។ ទី៣.ឈ្មោះ​ សំ​ មករា​ ភេទ​ប្រុស​អាយុ​ ៣០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅភូមិកើតហេតុខាងលើពិនិត្យទឹកម៉ូត្រវិជ្ជមាន​ (+) ។ ទី៤.ឈ្មោះ ហួត​ រ៉ាឈីត​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅភូមិ​ ចម្ការ​តែ​ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ​ ខេត្ត​មណ្ឌលគិរី​ ពិនិត្យទឹកម៉ូត្រ​ វិជ្ជមាន​ (+) ​។ ទី៥.ឈ្មោះ ​បេន​ បុត្រ​ ភេទប្រុសអាយុ​ ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិដើមស្រល់​ សង្កាត់មនោរម្យ​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ពិនិត្យទឹកម៉ូត្រ​ វិជ្ជមា​ន​ (+)​ ។

ឆែកឆេរដកហូតបានចាប់យកសម្ភារ:វត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌ស​ថ្លា ចំនួន​២៤កញ្ចប់​ក្នុងនោះមាន​ ២២កញ្ចប់តូច​ ០១កញ្ចប់ធំល្មម​ នឹង​០១​ កញ្ចប់ធំ​ ទម្ងន់ ១៩,៨២ ក្រាមថ្លឹងទាំងសំបក រថយន្តចំនួន ០១គ្រឿង ម៉ាក Land Rover ( ឡង់រ៉ូវ័រ​ )ស្លាកលេខ ភ្នំពេញ 2x 7243 ព៌ណទឹកប្រាក់ ទូរស័ព្ទ​ដៃ​ចំនួន​ ០៦គ្រឿង​​​ –ម៉ាក​ IPhone XS Max ពណ៌មាសចំនួន​ ០១​ –ម៉ាក​ Vivo ចំនួន​ ០២គ្រឿង​ ពណ៌ ស​ នឹង​ ក្រហម​ –ម៉ាក​ SamSung ចំនួន​ ០២គ្រឿងពណ៌​ ខ្មៅ​ នឹង​ មាស​ –នឹង​ម៉ាកHuawei ​ ពណ៌ទឹកប៊ិច ចំនួន​០១គ្រឿង ប្រាក់រៀលចំនួន​ ៣៥០០០០​ (សាមសិបប្រាំម៉ឺនរៀល​) ខ្សែកលោកហ:ធាតុពណ៌លឿងចំនួន​ ០២​ ខ្សែ ខ្សែដៃលោកហ:ធាតុពណ៌លឿងចំនួន​ ០១​ ខ្សែកាតចាក់វ៉ាក់សាំងចំនួន​ ០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​​ចំនួន​ ០១ថង់សំរាប់វេចខ្ចប់ នឹងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ។

ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់