មុខសញ្ញាជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
បាត់ដំបង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ ចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៤០នាទី នៅចំណុច ភូមិរំចេក៣ សង្កាត់រតន:ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ តាក់ ផ្កាយព្រឹក ហៅ ព្រឺត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ មោះ លី ចិត្រ្តា ហៅ កា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១១,៥២ក្រាម (ថ្នាំសុទ្ធ)
-ប្រាក់រៀលចំនួន៣,៥២៨,៩០០រៀ ល (បីលានហាសិបពីរម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល)
-លោហ:ធាតុពណ៌លឿង (ខ្សែងជើងចំនួន ០២ខ្ សែ),ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-ក្រដាសវីងវ៉េប្រាក់មួយចំនួន ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំក សាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីច្បាប់ ៕


Processed with Rookie Cam
មតិយោបល់