ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង បើកបរកៀរជាមួយរថយន្តToyota Prius បណ្តាលឲ្យគាបជាប់រងការខូចខាតយ៉ាងដំណំ

កណ្តាល: នាវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-6977 បើកបរកៀរគ្នាជាមួយនឹងរថយន្តម៉ាក Toyota Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-9178 បណ្តាលឲ្យជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ទីតាំងស្ថិតត្រង់ម្តុំរង្វង់មូលស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្កាល ។

ហេតុការណ៍៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបឋមពីភ្នាក់ងារជំនាញនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានបញ្ជាក់​ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុគេឃើញរថយន្តពីរគ្រឿងខាងលើ បានធ្វើដំណើរស្របទិសដៅគ្នា តាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿងនេះបានកៀរគ្នាជាប់ទៅមុខលែងរួច ។ ក្នុងហេតុការ ណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងពីរគ្រឿងតែប៉ុណ្ណោះ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ ។ បន្ទាប់មកបានឲ្យភាគីម្ចាស់រថយន្តទាំងពីរគ្រឿង ធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ។

បើភាគីទាំងពីរធ្វើការចរចាមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៀត នាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់