ស្វាយរៀងៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីមាននារីម្នាក់ ត្រូវបានជនមិនស្គាល់ឈ្មោះចាប់រំលោភ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចំបក់ សង្កាត់ចេក ខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះ ឃុន នា (ហៅដា) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែកកូនខ្មែរនៅក្រុងស្វាយរៀង ស្នាក់នៅខេត្តក្រចេះ។ ចំណែកជនរងគ្រោះមានអាយុ២៦ឆ្នាំ ជាសិស្ស ហើយជនសង្ស័យមិនបានទទួលកំហុសនោះទេ ចំណែកនារីរងគ្រោះបានអះអាងថា នាងត្រូវបានជនមិនស្គាល់ឈ្មោះចាប់រំលោភពិតមែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់