ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពលួចទូរស័ព្ទដៃ

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (ទូរស័ព្ទ) ចំណុចការដ្ឋានសំណង់ភូមិលេខ១ក សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម (+) ឈ្មោះ អាន ពុធ្ធបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួច ចូលក្នុងការដ្ឋានសំណង់មួយកន្លែងខាងលើ ហើយបំរ៉ុងលួចយកទូរស័ព្ទ០១គ្រឿងរបស់ជនរងគ្រោះ ដែលសាកថ្មទុកលើក្បាលដំណេក ពេលនោះជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនទាន់ ហើយស្រែកថាចោរៗ ផ្អើលអស់កម្មករសំណង់ដទៃទៀត នាំគ្នាចាប់ខ្លួនទុកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតមនីតិវិធី ៕

មតិយោបល់