ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ទៀតហើយ ២ករណីផ្ទួនៗ គ្នាម្តុំស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ករណីទី១៖ ជនរងគ្រោះជានារីក្មេងស្រីតែម្នាក់ឯង ត្រូវជនសង្ស័យឆក់ទូរសព្ទម៉ាក 11Pro តម្លៃ ៤៥០ដុល្លារ យកទៅបាត់ស្រមោល និងមានគ្នាជនសង្ស័យម្នាក់ទៀតប្រាប់ជនរងគ្រោះថា បើចង់បានទូរសព្ទឲ្យលុយ ១០ម៉ឺនមកវាទៅយកឲ្យ ទាំងក្នុងខ្លួននាងពុំមានលុយសោះ។
ករណីទី២៖ នាវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីឆក់កាបូប តែមិនបានសម្រេច ខណៈពេលជនរងគ្រោះ ២នាក់បងប្អូន កំពុងជិះម៉ូតូរ៉ឺម៉ក ធ្វើដំណើរចេញពីផ្ទះ ទៅទិញផ្លែឈើនៅផ្សារនាគមាស បណ្តាលឲ្យបុរសម្នាក់ធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ម្តុំស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះបញ្ហាខាងលើនេះ សូមសមត្ថកិច្ចជំនាញមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ និងទី២ មេត្តាជួយយាមល្បាតផង ម្ដុំស្ពានអាកាសស្ទឹងមានជ័យ ឃើញថា ជនសង្ស័យធ្វើសកម្មភាពឆក់ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ម្ដុំនោះជាញឹកញយ៕
មតិយោបល់