ទោះបីជាមានរូបរាងខុសគ្នាពាក់កណ្តោលទាំងទំហំ និងពណ៌ ប៉ុន្តែមេអំបៅដ៏កម្រនេះមិនមែនជាការកែប្រែដោយច្ចេកវិទ្យានោះទេ។ ជាការពិតវាគឺជាមេអំបៅទ្វេភេទ ឬអាចនិយាយបានថាគឺពាក់កណ្តោលញី ពាក់កណ្តោលឈ្មោល។
តាមរបាយការណ៍ឲ្យដឹងថាទិដ្ឋភាពបែបនេះកម្រនឹងកើតឡើងណាស់ ក៏ប៉ុន្តែវាមិនមែនជាករណីលើកទីមួយនោះទេ។ អ្នកវិទ្យាសាស្ត្រទទួលស្គាល់ថាបាតុភូតនេះកើតឡើងនៅលើសត្វស្លាប់, សត្វល្អិត និងសត្វផ្សេងៗទៀតដែលរស់នៅក្នុងពិភពលោក។ ដូចជាបាតុភូតមេអំបៅនេះកើតឡើងនៅពេលដែលមេជីវិតពីរចាក់បញ្ចូលទៅក្នុងស៊ុតតែមួយ ហើយមេជីវិតឈ្មោលផ្សំជាមួយស៊ុតដើម្បីបង្កើតជាអំប្រ៊ីយ៉ុង។
ទន្ទឹមនឹងនេះដែលមេជីវិតឈ្មោលដែលនៅសល់នឹងអភិវឌ្ឍន៍ដោយគ្មានសំណុំច្បាស់លាស់ ទើបបណ្តោលឲ្យមានរាងកាយពីររួមគ្នាបែបនេះ។ ទោះបីជាយ៉ាងណាមិនមែនសត្វទាំងអស់សុទ្ធតែមានទ្វេភេទនោះទេ ដូចករណីមួយនេះគឺគ្រាន់តែជាបាតុភូតចៃដន្យតែប៉ុណ្ណោះ៕
មតិយោបល់