ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូនារីជាសង្សារ ខណៈនាងកំពុងចូលងូតទឹក

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១និង ០០នាទី មានករណីអំពើលួច (ម៉ូតូ) នៅចំណុចផ្ទះជួលភូមិត្រពាំងប្រុយ​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ម៉ន​ បារាំង​ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិតាកេរ៍២ សង្កាត់កំបូល ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ​ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Honda Beat​ (ហុងដាប៊ីត) ពណ៌ខៀវ-ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 1IN-2405​ ផលិតឆ្នាំ២០២១​ លេខតួCH110C-90G3451​ លេខម៉ាស៊ីនJF96E 9018792​ និងទូរសព្ទ័ដៃមួយគ្រឿងម៉ាក​ I phone 6 plus ពណ៌ទឹកប្រាក់។
នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានចេញពីធ្វើការវិញ ហើយងូតទឹកនិងហូបបាយជាមួយជនសង្ស័យ (ជាគូសង្សារ)​ នៅបន្ទប់ផ្ទះជួលរបស់ជនរងគ្រោះនៅភូមិត្រពាំងប្រុយ​ ឃុំបែកចាន​ ។ ហូបបាយរួចហើយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹក​ ពេលនោះបានឮសូរសំឡេងម៉ូតូជិះចេញទៅក្រៅ​ ជនរងគ្រោះរត់ចេញទៅមើល​ ស្រាប់តែបាត់ជនសង្ស័យនិងម៉ូតូរបស់ខ្លួន​ ។ ជនរងគ្រោះគិតថា​ ជនសង្ស័យជិះម៉ូតូទៅមានការនៅខាងក្រៅហើយ​ ដោយមិនឃើញត្រឡប់មកវិញ​ យូរពេកជនរងគ្រោះបានតេទៅជនសង្ស័យតែមិនលើកទូរស័ព្ទ​ ជនរងគ្រោះក៏បា​នចូលដេក។
-រហូតដល់ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២២​ ជនរងគ្រោះក៏នៅបន្តទាក់ទងទៅជនសង្ស័យ​ តែមិនបានដំណឹងក៏បានសម្រេចចិត្តមកដាក់ពាក្យដណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ តាមនីតិវិធីច្បាប់។
-​លុះរហូតមកដល់ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២២​ ជនសង្សយ័ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ចាប់ខ្លួនជនសង្ស័យ​ និងប្រគល់ជូនកម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដើម្បីបន្តនីតិវិធី៕

មតិយោបល់