ព័ត៌មានជាតិ

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះមកឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ: នាវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៥៦ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុនោះ គាត់បាននិយាយប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេល កើតហេតុពួកគាត់បាននៅក្នុងផ្ទះ ស្រាប់តែឮសូរផ្ទុះអាវុធជាច្រើនគ្រាប់ ។ បន្ទាប់ពីឮសូរផ្ទុះនោះមក គាត់បានចេញមកខាងក្រៅផ្ទះ ឃើញបុរសម្នាក់ដើរចេញពីកន្លែងកើតហេតុ ។ ករណីផ្ទះអាវុធនេះ ពួកគាត់មិនដឹងជាមានមូលហេតុអ្វីនោះទេ ។ ហើយករណីផ្ទុះអាវុធ នេះអ្នកខ្លះបានអះអាងថាមានចំនួន០៣គ្រាប់ ហើយអ្នកខ្លះទៀតថា មានចំនួន០៦គ្រាប់ ។

ហេតុការណ៍ករណីខាងលើនោះ មិនយូរប៉ុន្មានវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានការសង្ស័យជាជនបង្កឲ្យមានការផ្ទុះអាវុធនោះ នាំខ្លួនទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី ។

ចំពោះករណីផ្ទុះអាវុធនេះដែរ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងពីមូលហេតុច្បាសលាស់នោះទេ ទាំងនេះគ្រាន់តែជាព័សត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់