ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ជាបុគ្គលិកក្រុមហ៊ុន Coka Cola ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ថាជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពលួចដឹកថ្នាំពេទ្យចេញពីឃ្លាំងហ៊្សីហែលឃែល ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៩ព្រឹក ដែលករណីនេះប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៨និង៣០នាទីយប់ នៅចំណុចឃ្លាំងស្តុកឱសថផ្ទះលេខ៥២ ផ្លូវលេខ៤៥៤ ក្រុម២៨ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ PREM ARUN TEFFREY ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិឥណ្ឌា មុខរបរលក់ថ្នាំ ពេទ្យ ស្នាក់នៅលេខ៦៧ ផ្លូវលេខ៤៥៤ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ G5892074 ។ ចំណែកជនសង្ស័យឈ្មោះ អោ សាមិ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនកូកាកូឡា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបាត់បង់ រួមមាន ថ្នាំពេទ្យផលិតនៅប្រទេសឥណ្ឌា ចំនួន១២ កេស មាន៣ ប្រភេទ សរុបជាទឹកប្រាក់ចំនួន ៨,០០០ ដុល្លារអាមេរិក ។
ប្រភពបានបន្តថា កាលពីអំឡុងខែ៨ ឆ្នាំ២០១៧ ជនសង្ស័យ ឈ្មោះ អោ សាមិ និងឈ្មោះ រួម បញ្ញា បាននាំគ្នាឈប់បម្រើការងារនៅក្នុង ក្រុមហ៊ុនហ៊្សីហែលឃែល ទាំង២ នាក់ ដោយឈ្មោះ សាមិ ជាអ្នកកាន់ឃ្លាំងថ្នាំ។ ចំណែកឈ្មោះ បញ្ញា ជាអ្នក បើករថយន្ត ចែកចាយថ្នាំពេទ្យតាមគោលដៅផ្សេងៗ ប៉ុន្តែក្រោយពីបានឈប់ហើយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៨និង៣០នាទីយប់ ជនសង្ស័យឈ្មោះ សាមិ និងឈ្មោះ បញ្ញា ព្រមទាំងឈ្មោះរិទ្ធ បានជិះម៉ូតូចំនួន២ គ្រឿង មួយគ្រឿងម៉ាកSCOOPYពណ៌ស និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ( រូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ) ធ្វើការចាក់សោទ្វាររបង និងសោផ្ទះកើតហេតុខាងលើ រួចធ្វើការដឹកជញ្ជូនថ្នាំពេទ្យ ចេញពីឃ្លាំងអស់ចំនួន១២កេស រួចគេចខ្លួនបាត់អស់។ លុះមកដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៩ព្រឹក ខាងភាគីក្រុមហ៊ុនបាន ដឹងកន្លែងស្នាក់នៅរបស់ជនសង្ស័យឈ្មោះ សាមិ ហើយឃ្លាំមើលឃើញ ក៏នាំយក មកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ ហើយឈ្មោះ សាមិ បានសារភាព ថាខ្លួនពិតជាបាន លួចដឹកថ្នាំពេទ្យចេញពីកន្លែងកើតហេតុខាងលើ ពិតមែន ដោយ មានការចូលរួមពីឈ្មោះ រួម បញ្ញា និងមិត្តភក្តិខ្លួនឈ្មោះ រិទ្ធ ដោយដឹកតាមម៉ូតូចេញពី ឃ្លាំង រួចផ្ទេរទៅម៉ូតូកង់បី ដែលរង់ចាំម្តុំសាលាបឋម ហ៊ុន នាង ទួលទំពូងទី២ រួច កង់បី ដឹកទៅជាមួយឈ្មោះ បញ្ញា យកទៅទុកនៅផ្ទះរបស់ខ្លួន នៅឯបុរី គីម ម៉ូ ក្នុង ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះ បញ្ញា បានយកថ្នាំពេទ្យ នោះទៅលក់តែម្នាក់ឯង ហើយនៅវេលាម៉ោង១២ក៏បានទូរសព្ទហៅឈ្មោះ អោ សាមិ ទៅយកលុយនៅក្នុងផ្ទះខ្លួន ដោយឈ្មោះ សាមិ បាន ២,១០០ ដុល្លារ។ ចំណែក ឈ្មោះ រិទ្ធ មិនបានទទួលលុយទេ តែបានចំនួន ៦០០ ដុល្លារ តែឈ្មោះ សាមិ ជាអ្នក ទុកលុយឲ្យ ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១០និង១៥នាទី កម្លាំងសមត្ថកិច្ច បានសហការជា មួយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀត ត្រង់ចំណុចមុខផ្សារស៊ីខេ វិថីគីមអឹមសុង សង្កាត់បឹងកក់១ ខណ្ឌទួល គោក ពាក់ព័ន្ធករណី លួចដឹកថ្នាំពេទ្យចេញពីឃ្លាំង ប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ២០១៧ ម៉ោង៨និង៣០នាទី ក្នុងករណីលួចដឹកថ្នាំពេទ្យចេញពីឃ្លាំង ត្រង់ចំណុច ផ្ទះលេខ៥២ឃ្លាំងស្តុក ផ្លូវ ៤៥៤ ក្រុម ២៨ ភូមិ ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌ ចំការមន ជនរងគ្រោះឈ្មោះ PREM ARUN TEFFREY ភេទ ប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិ ឥណ្ឌា មុខរបរ លក់ថ្នាំពេទ្យ ស្នាក់នៅលេខ ៦៧ ផ្លូវ ៤៥៤ ភូមិ ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ G5892074 ។
ជនសង្ស័យឈ្មោះ រួម បញ្ញា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ខ្មែរ មុខរបរ ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខអា៤៣ ផ្លូវ១៦៧K១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សាមិ និង បញ្ញា ត្រូវបានយកមកអធិការដ្ឋាន ដើម្បី កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់