ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកមាន់មួយគ្រឿង រេចង្កូតបុករះផ្ទះពលរដ្ឋ៣ខ្នង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

កណ្ដាល: នាវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េដឹកមាន់មួយគ្រឿង បើកបររេចង្កូតបុករះទម្លុះចូលផ្ទះប្រជាពលរដ្ឋ៣ខ្នង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកមាន់មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះបានរេចង្កូតជ្រុលទៅបុករះទម្លុះ ចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០៣ខ្នង រីឯផ្ទះមួយខ្នងមានយីហោ «ស្អាតជានិច្ច បោកអ៊ុត» បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងរបួសនោះទេ ។ ចំណែកតៃកុងបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននាំទៅកាន់ប៉ុស្តិ៍ដើម្បី ធ្វើការសាកសួរ ។

ហេតុការណ៍ករណីខាងលើនោះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែ ជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

មតិយោបល់