ព័ត៌មានជាតិ

អាសូរណាស់! បាត់ប្តី១យប់ព្រឹកឡើង ត្រូវគេប្រទះឃើញចង.កសម្លាប់ខ្លួន ជាប់និងរបងដីវាល

ភ្នំពេញ: បុរសម្នាក់ម្នាក់មានជម្ងឺសសៃប្រសាទ និងសង្ស័យមានទំនាស់ជាមួយប្រពន្ធរួចដើរចេញពីផ្ទះបាត់១យប់ លុះព្រឹកឡើងស្រាប់តែប្រះឃើញចង.កសម្លាប់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅជាប់របងផ្ទះពលរដ្ឋ ក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ ថន សុវណ្ណនី អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានប្រពន្ធ ឈ្មោះ គង់ ណារី អាយុ ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុសម្នាក់ ។ មានស្រុកកំណើតភូមិថ្លុកវាយ២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅបន្ទប់ជួលលេខV4 ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

បើតាមសាច់ញាតិបានឲ្យដឹងដែរថា ជនរងគ្រោះខាងលើ មានជម្ងឺសសៃប្រសាទតាំងពីតូចមកម្ល៉េះដោយសារកាលពីក្មេង ទៅរកជីកក្តាម ត្រូវបានបងប្អូនកាប់រន្ធក្តាម ត្រូវចំក្បាល១ចបបណ្ដាលឲ្យរងរបួសធ្ងន់ ទើបកើតមានជម្ងឺសសៃប្រសាទរហូតមកដល់ពេលនេះ។

ប្រភពបន្តទៀតថា ដោយឡែកកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធហើយក៏ដេកបែកគ្នា និងអត់និយាយស្ដីរកគ្នាឡើយ។ លុះដល់ថ្ងៃទី២៦ ខែតុលា បានចាកចេញពីផ្ទះបាត់១យប់ពុំដឹងទៅណាឡើយ រហូតដល់រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ទើបវិលត្រឡប់ទៅផ្ទះវិញហើយបានត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា លុះដល់យប់ថ្ងៃដដែលបានសុំប្រពន្ធគេងជាមួយ ប៉ុន្តែប្រពន្ធមិនព្រម ព្រោះឃើញប្តីមានជម្ងឺខ្លាចមានបញ្ហាសុខភាព ពេលនោះស្រាប់តែប្ដីខឹង ហើយទោះជាប្រពន្ធលួងលោមយ៉ាងណាក៏មិនស្តាប់ ដែរ។ លុះដល់វេលាម៉ោង៨យប់ថ្ងៃដដែល ស្រាប់តែប្ដីដើរចេញបាត់ពីផ្ទះ ហើយរហូតដល់វេលាម៉ោង ១១យប់ថ្ងៃដដែល ប្រពន្ធបានខលរកដែរតែប្ដីអត់ទទួល រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ទើបត្រូវបានបុរសអ្នកឡើងត្នោតម្នាក់ប្រទះឃើញចង.កស្លាប់បាត់ទៅហើយ។ បន្ទាប់មកនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូលចុះទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យមុន និងប្រគល់សពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់