បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនព្រះសង្ឃវិញហើយ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ៖ កាលពីវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីចោរលួចទូរស័ព្ទរបស់ព្រះសង្ឃ ក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ៖ ក្រោយពីទទួលបានបណ្តឹងពីព្រះសង្ឈ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឈានដល់ឃាត់ខ្លួនជនសង្ស័យបានឈ្មោះ ឆូត ឆុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទចំនួន០៤គ្រឿង រួមមាន៖ ១/-ទូរស័ព្ទម៉ាកOPPO ពណ៌ក្រហម ចំនួន០២គ្រឿង, ២/-ទូរស័ព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៣/-ទូរស័ព្ទម៉ាកVIVO ពណ៌ស ចំនួន០១គ្រឿង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ព្រះសង្ឃពិតប្រាកដមែន៕
មតិយោបល់