ព័ត៌មានជាតិ

ដំណឹងបាត់ក្មេងស្រី០២នាក់ បើបងប្អូនបានប្រទះឃើញនៅកន្លែងណា សូមទាក់ទងមកលេខនៅខាងក្រោមនេះ!!!

ត្បូងឃ្មុំ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានអាណាព្យាបាល បានបាត់កូនស្រីរបស់ខ្លួនចំនួន០២នាក់ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ដែលមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ធឿន ស្រីមុំ ភេទស្រី អាយុ ១៧ឆ្នាំ ។ ២.ឈ្មោះ ធា ធី ភេទស្រី អាយុ ១៨ឆ្នាំ ។ ពួកគេទាំងពីរនាក់រស់នៅក្នុងភូមិ-ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តាមការបញ្ជាក់របស់អាណាព្យាបាលខាងលើ នៅមុនពេលបាត់ខ្លួនក្មេងស្រីទាំងពីរនាក់នោះ បាន ទៅលេងនៅតំបន់រមណីយដ្ឋានអន្លង់ជ្រៃ ។

ប្រសិនបើពុកម៉ែ បងប្អូន បានប្រទះឃើញភិនភាគដូច និងរូបភាពខាងក្រោមនេះ សូមជួយទំនាក់ទំនង តាមរយ:លេខទូរសព្ទ: 097 760 4307 (នាយប៉ុស្តិ៍រដ្ឋបាលវាលម្លូរ) និងលេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ 07144 22 666 ៕

មតិយោបល់