ឧត្តរមានជ័យ ៖រថយន្តកាមរីមួយគ្រឿងបើករ៉េចង្កូតបុករះម៉ូតូ២គ្រឿងធ្លាក់ទឹកដែលគេចតទុកនៅចិញ្ចើមផ្លូវបណ្តាលឲ្យម៉ូតូមួយ១គ្រឿងខ្ទាតមកលើផ្លូវជាតិចំណែកម៉ូតូមួយគ្រឿងទៀតធ្លាក់ចូលក្នុងទឹកអូរជាមួយនឹងរថយន្តកាមរីបានធ្វើឲ្យមានការផ្ញាក់ផ្អើលទាំងយប់ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែងចោមរោមមើលកន្លែងកើតហេតុ រហូតដល់ព្រឹកឡើងក៏ធ្វើឲ្យកកស្ទះរាប់ម៉ោង ។
ហេតុការណ៍រថយន្តកាមរីបុកម៉ូតូធ្លាក់ទឹកអូរនោះបានកើតឡើងកាលពីវេលាម៉ោង២១នឹង៣០នាទីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៤នៅចំណុចផ្លូវជាតិលេខ៦៧បេស្ថិតនៅក្នុងភូមិអភិវឌ្ឌ្យន៏ឃុំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ។បើតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញរថយន្តកាមរីសេរី៩១ពណ៍ខ្មៅបើកបរពីទិសខាងជើងមកត្បូងដល់ចំណុចកើតហេតុបានរ៉េចង្កូតធ្លាក់មកចិញ្ចើមផ្លូវរូចបុកម៉ូតូម៉ាកស្គុបពី១គ្រឿង ហើយទៅបុកម៉ូតូម៉ាកសង់កូរ៉េ១គ្រឿងទឿតដែលម៉ូតូទាំងពីរគ្រឿងនេះចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តនឹងម៉ូតូម៉ាកស្គុបពីធ្លាក់ចូលក្នុងទឹកដែលកំពុងហូរខ្លាំងលិចបាត់ដែលមានជម្រៅប្រហែល៧ម៉ែត្រចំណែកម៉ូតូសង់កូរ៉េខូចខាងមុខ ។
យោងតាមការបំភ្លឺពីអ្នកបង់សំណាញ់នៅទីនេះបានឲ្យដឹងថា ក្រោយពីរថយន្តធ្លាក់ចូលក្នុងទឹកហើយភ្លាមៗនោះឃើញមានបុរសម្នាក់ហែលទឹករួចស្រែកឲ្យគេជួយនៅពេលឡើងដល់លើគោកបានប្រាប់ថាក្នុងរថយន្តមានតែខ្លួនម្នាក់កត់បន្ទាប់ក៏គេចខ្លួនបាត់ ។ហើយភ្លាមៗនោះអធិការនគរបាលស្រុកបានដឹកនាំកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ។បច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវរកជនបង្ករ ហើយរថយន្តនិងម៉ូតូប៉ូលិសចរាចរស្រុកយមរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
មតិយោបល់