ព័ត៌មានជាតិ

ហុងដាប៊ីតបើកបញ្រ្ចាសទិសឆ្លងផ្លូវ ជ្រុលបុកជាមួយហុងដាឌ្រីម បើកផ្លូងត្រង់យ៉ាងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ មួយគ្រឿង បានបើកបុកជាមួយម៉ូតូម៉ាកហុងដាប៊ីត១គ្រឿងទៀត កំពុងបើកឆ្លងផ្លូវ បណ្ដាឲ្យមនុស្សចំនួ៣នាក់ រងរបួសធ្ងន់និងស្រាល ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1JA-1917 ។ ដែលកំពុងបើកបរបញ្រ្ចាសទិសចរាចរណ៍ និងឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យដួលរងរបួសធ្ងន់ និងស្រាលចំនួន៣នាក់តែម្ដង ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ ចុះទៅដឹកយកទៅកាន់មន្ទីរពេទ្យ រីឯកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់