ភ្នំពេញៈ បុរសម្នាក់រងរបួសមុខហូរឈាមស្រោចខ្លួន ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តកាលពីម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រូវបានភាគីខាងរថយន្តចេញថ្ងៃព្យាបាលចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។
គួរំលឹកថាកាលពីម៉ោង៤រសៀល ម្សិលមិញ មានឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូមាកឌ្រីម ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-5116 និងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4957 តាមបណ្តោយផ្លូវ១៨៦ កែងផ្លូវ២៧៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលក្នុងករណីនោះត្រូវបានអ្នកឃើញហេតុកាណ៍បានឲ្យដឹងថា ម៉ូតូខាងលើកំពុងជិះគ្នា២នាក់តាមបណ្តោយផ្លូវ១៨៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខណៈរថយន្តខាងលើកំពុងចតលើផ្លូវនៅមុខយានដ្ឋាន ជាង វ៉ា ហើយបើកទ្វាររថយន្តខណៈនោះម៉ូតូក៏គេចម៉ូតូមួយគ្រឿងទៀតដែលបើបញ្ច្រាសទិសគ្នាក៏ជ្រុលបុកទ្វាររថយន្តបណ្តាលឲ្យរងរបួសមុខហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយមកដោយសារភាគីទាំងសងខាងជជែកគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយនៅពេលក្រោយ ហើយរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែសីហានេះ ទើបភាគីទាំងសងខាងចរចារគ្នាត្រូវ ដោយភាគីខាងរថយន្តសុខចិត្តជួយចេញថ្លៃព្យាបាលចំនួន៥០០ដុល្លារបញ្ចប់រឿង៕
មតិយោបល់