ព័ត៌មានកីឡា

Schweinsteiger អាចនឹងទៅអាមេរិក ឬចិន ក្រោយចាកចេញពី Man Utd

ខ្សែបម្រើ Bastian Schweinsteiger បាននិយាយថារូបគេមិនលេងឱ្យក្លឹបណាទៀតនោះទេនៅទ្វីបអឺរ៉ុប បន្ទាប់ពី Manchester United ហើយទៅថ្ងៃអនាគតរូបគេអាចនឹងទៅលេងនៅអាមេរិក ឬប្រទេសចិនឯណោះ។

កីឡាករវ័យជ្រេដែលជួយអាល្លឺម៉ង់លើកពាន FIFA World Cup 2014 កន្លងទៅនេះ មិនមានឈ្មោះក្នុងបញ្ជីរបស់លោក Jose Mourinho នោះទេ ដោយសារតែបង្ហាញទម្រង់លេងមិនត្រូវក្បូនរបស់អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ។ ទន្ទឹមនិងការមិនបានលេងនៅ Old Trafford នេះ Schweinsteiger បានបញ្ជាក់ថាខ្លួនមិនទៅលេងឱ្យក្លឹបណានៅតំបន់អឺរ៉ុបនេះទៀតនោះទេ ដោយ Man Utd ជាក្លឹបចុងក្រោយរបស់គេហើយនៅទីនេះ។

bastian-schweinsteiger

“MUFC ជាក្លឹបចុងក្រោយរបស់ខ្ញុំនៅអឺរ៉ុប។ ខ្ញុំគោរពក្លឹបដទៃទៀត ប៉ុន្តែ Man Utd ជាក្លឹបតែមួយគត់ ដែលអាចធ្វើឱ្យខ្ញុំចាកចេញពី Bayern Munich បាន។ ខ្ញុំត្រៀមខ្លួនរួចរាល់ ប្រសិនបើក្រុមត្រូវការខ្ញុំ។ នេះជាអ្វីដែលខ្ញុំអាចនិយាយនៅពេលនេះ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ដែលតែងតែគាំទ្រខ្ញុំប៉ុន្មានសប្ដាហ៍កន្លងមកនេះ”។ សម្ដីរបស់ Bastian Schweinsteiger ។

ខ្សែបម្រើវ័យ៣២ឆ្នាំខាងលើនៅសល់កុងត្រាជាមួយក្រុម Man Utd នៅឡើយទេ ប៉ុន្តែរូបគេបានបញ្ជាក់អាចនឹងចាកចេញនៅពេលឆាប់ៗនេះ ដោយអាចទៅលេងនៅលីគអាមេរិក ឬទៅប្រទេសចិនតែម្ដង៕

 

មតិយោបល់