ព័ត៌មានជាតិ

យុវជន ២នាក់ ត្រូវក្រុមជនសង្ស័យ ធ្វើសកម្មភាពធាក់ប្លន់យកទូរសព្ទ និងខ្សែដៃបានសម្រេច នៅខណ្ឌមានជ័យ

ភ្នំពេញៈ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពធាក់ប្លន់បានទូរសព្ទដៃ និងខ្សែដៃបានសម្រេច បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានបើកម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JB-1167 ឌុបគ្នាចេញពីម្ដុំបឹងសាឡាង ទៅលេងផ្ទះបងប្អូននៅម្ដុំផ្លូវវេង។ លុះធ្វើដំណើរដល់ផ្លូវបេតុងមួយកន្លែងគ្មានលេខ ក៏មានជនសង្ស័យ ៤នាក់ជិះម៉ូតូ ២ គ្រឿងមិនចាំម៉ាក មកធាក់ម៉ូតូឲ្យឲ្យដួលបំណងប្លន់យកម៉ូតូ ពេលនោះក្រុមជនសង្ស័យដណ្ដើមយកបានទូរសព្ទមួយគ្រឿងម៉ាក oppo និងខ្សែដៃផ្លាកទីនមួយខ្សែ រួចជិះម៉ូតូរត់គេចខ្លួនទៅបាត់។

ក្រោយពីកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ គ្រាន់តែសំណូមពរឲ្យសម្ថកិច្ច ជួយល្បាតក្នុងមូលដ្ឋាននេះផង ដើម្បីការពារជនរងគ្រោះ ពីជនសង្ស័យធាក់ប្លន់ដូចហេតុការណ៍ខាងលើនេះ៕

មតិយោបល់